ទឹកជ្រោះអូរពក

ទឹកធ្លាក់អូរពក មានសក្ដានុពលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ប្រហាក់ប្រហែលនឹងទឹកជ្រោះដាចំប៉ីនៅជិតនេះដែរ។ រមណីយដ្ឋាននៅមានលក្ខណៈធម្មជាតិច្រើន ដែលយើងឃើញមានកំណាត់ឈើ ដែលហូរធ្លាក់មកតាមទឹក និងដើមឈើបាក់នៅតាមបណ្ដោយទឹកជ្រោះនៅរាយប៉ាយពាសពេញ។ ផ្នែកខាងលើជាជ្រលងមានទឹកហូរកាត់តាមគន្លៀតថ្មរដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់កម្ពស់ប្រមាណជា ១០ ម៉ែត្រ ទើបបន្តហូរទៅផ្នែកខាងក្រោម។ ខាងក្រោយទឹកធ្លាក់ជាពយថ្ម (ពើង) ធំមួយ ដែលយើងអាចចូលទៅខាងក្រោមទឹកធ្លាក់បាន។ ទីនេះមិនទាន់បានរៀបចំជារមណីយដ្ឋានពេញលេញនៅឡើយទេ ហើយក៏មិនទាន់មានផ្លូវទៅដល់ងាយស្រួលដែរ។

ទីតាំងនៅលើផែនទី