ប្រាសាទសខ្ល, ប្រាសាទប្រុស

ប្រាសាទប្រុសឬប្រាសាទសក្ល មានទីតាំងស្ថិត នៅកណ្តាលវាលស្រែ តាមផ្លូវពីកំពង់លែងទៅកំពង់ធំ។ ប្រាសាទនេះត្រូវបានគេសាងសង់បន្ថែមនូវជណ្តើរឡើងនិងកំពូលប្រាង្គដែលសាងពីស៊ីម៉ង់។ ប្រាសាទនេះមានទំហំ ៨ x ៧ ម. ខាងក្នុងមានទំហំ ៦ x ៥ ម. មានទ្វារបញ្ឆោត ៣។ បើមើលតាមរចនាបថក្នុងការសាងសង់ ប្រាសាទប្រុសប្រហែលត្រូវបានសាងសង់ដំណាលគ្នានឹងប្រាសាទស្រី ក្នុងសតវត្សទី៨ នៃរចនាបថប្រាសាទ កំពង់ព្រះ។ ប្រាសាទប្រុសសង់លើខឿនមួយ មានមានទ្វារចូលពីខាងកើតកសាងអំពីឥដ្ឋដែលមានផ្តែរចម្លាក់ពីថ្មភក់ តែត្រូវធ្លាក់បែកចេញពីប្រាសាទ ហើយតាមជញ្ជាំងនៃទ្វារបញ្ឆោតក៏មានចម្លាក់អណ្ដែតផងដែរ។

ទីតាំងនៅលើផែនទី