ទឹកជ្រោះដាចំប៉ី

រមណីយដ្ឋានក្បែរព្រំដែនអូរស្មាច់នេះមិនមានទស្សនីយភាពលេចធ្លោដែលអាចកញ្ឆក់អារម្មណ៍ភ្ញៀវទេសចរខ្លាំងទេ ប៉ុន្តែទឹកធ្លាក់ដាចំប៉ីសម្បូរទឹកអាចងូតលេងតាមជម្រាលល្អាងតាថុង ដែលជាឈ្មោះពីមុនរបស់រមណីយដ្ឋាននេះ។ ពីចំណុចតូបលក់ដូរចំណីនិងភេសជ្ជៈរហូតឡើងដល់កំពូលភ្នំ ទឹកហូរបាចសាចលើជម្រាលភ្នំថ្មជាច្រើនកន្លែង មានកម្ពស់ទាបតែប្រមាណ ១ ម៉ែត្រ និងហូរច្រោះតាមរូងថ្មរាងជារង្វង់។ ទឹកហូររាក់ៗនេះមានចម្ងាយប្រមាណ ៥០ ម៉ែត្រចុះតាមជ្រលងឡោមព័ទ្ធដោយរុក្ខជាតិតូចធំឈរច្រូងច្រាងបន្តជាម្លប់យ៉ាងត្រឈឹងត្រឈៃ។ ទីនេះមានទឹកធ្លាក់ខ្ពស់បំផុតជាង ៥ ម៉ែត្រ ហើយជាទីសំបូរទ័ពស្វាជាច្រើនក្បាលផងដែរ។ ទឹកមានបរិមាណតិចឬច្រើនអាស្រ័យតាមរដូវកាល។

ទីតាំងនៅលើផែនទី