ប្រាសាទទេពប្រណម

ប្រាសាទទេពប្រណមកសាងឡើងក្នុងរាជព្រះបាទយសោវរ្ម័នទី១។ ផ្នែកផ្សេងៗនៃប្រាសាទនេះគឺត្រូវបានកសាងឡើងក្នុងពេលផ្សេងៗគ្នាគឺចាប់ពីចុងសតវត្សរ៍ទី៩ដល់ទី១៣។ ប្រាសាទនេះកាលពីដើមជាវត្តព្រះពុទ្ធសាសនានៅចុងសតវត្សរ៍ទី៩។ ទេពប្រណម ជាកន្លែងដែលមានរូបព្រះអង្គុយប្រណម ប៉ុន្តែសព្វថ្ងៃនេះ រូបនោះបាត់ទៅហើយ។ លើសពីនេះទៅទៀត មានអាស្រមស្ថិតនៅខាងត្បូងបារាយណ៍ខាងកើតដែលកសាងឡើងនៅសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទយសោវ័រ្មនរួមនិងប្រាសាទនេះ ដែលបញ្ជាក់ពីវត្តមានព្រះពុទ្ធសាសនាតាំងពីសម័យនោះដែរ។

ទីតាំងនៅលើផែនទី