ប្រាសាទវត្តជន្លឹង

ក្នុងទីវត្តនេះ មានប្រាសាទសង់ពីថ្មបាយក្រៀម ដែលមានប្រាង្គបីរត់ជួរជើងត្បូងបែរមុខទៅកើត ប្រកបដោយទ្វារ បញ្ឆោតគ្រប់ទិសក្នុងប្រាង្គនីមួយៗ និងមានទ្វារពិតដែលមានស៊ុមជាថ្មភក់។ ក្នុងចំណោមប្រាង្គទាំងបី មានប្រាង្គមួយ សង់ពីឥដ្ឋ ដែលបាក់បែករលំអស់ នៅសល់តែមេទ្វារបញ្ឈរ។ ផ្ដែរទាំងអស់មានបាក់បែកខ្លះ ដែលមានចម្លាក់ស្ថិតក្នុងរចនាបថព្រៃក្មេង ស្ដីពីការកូរសមុទ្រទឹកដោះ រូបមនុស្សអង្គុយ និងព្រះឥន្ទ្រជិះលើដំរីក្បាលបី ។ ប្រាសាទមានសសរពេជ្រ រាងប្រាំបីជ្រុង នៅក្នុងប្រាសាទដែលរលំហើយ មានសង់លិង្គថ្មីមួយតម្កល់នៅទីនោះ។ ប្រាសាទនេះ ស្ថិតនៅជ្រុងខាងលិច ចន្លោះព្រះវិហារចាស់និងព្រះវិហារថ្មី ដែលទើបសាងសង់។ គួរកត់សម្គាល់ថា អាយុកាលរបស់ព្រះវិហារចាស់នេះក៏មានក្បែរឬលើសពី១០០ឆ្នាំដែរ។

ទីតាំងនៅលើផែនទី