ប្រាសាទបន្ទាយក្ដី

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វីយ៉ាបានបញ្ជាក់ថាប្រាសាទបានសាងសង់ត្រួតលើប្រាសាទដែលមានអាយុចាស់ជាងតាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាងនិងមិនសូវស្មុគស្មាញ។ មិនមានការបញ្ជាក់ពីតួនាទីរបស់ប្រាសាទនេះនោះទេ ប៉ុន្តែប្រាសាទបន្ទាយក្ដីត្រូវបានស្គាល់ថាជាប្រាសាទព្រះពុទ្ធសាសនាដែលបានកសាងឡើងតាមរចនាបថបាយ័ន។ ទីនេះត្រូវបានយកធ្វើជាកន្លែងរបស់ព្រះសង្ឃគង់នៅជាច្រើនសតវត្សរ៍មកហើយ។ រចនាសម្ព័ន្ធរបស់ប្រាសាទមានកំពែងពីរជាន់បន្តគ្នាពីរដែលមានវិចិត្រសាលថ្មពីរហើយប្រាសាទស្ថិតក្នុងរចនាបថព្រៃក្មេង។

ទីតាំងនៅលើផែនទី