ខេត្តដែលមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តរាជធានីទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ដោយមានភ្នំដា ជាភស្តុតាង។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តជាច្រើនដែលទាក់ទងនៅសម័យ អាណាចក្រភ្នំ និងសម័យចេនឡា ដែលទីនេះត្រូវបានគេស្គាល់ថា ជាចេនឡាទឹក ហើយក៏ជាដើមកំណើត នៃអាណាចក្រខ្មែរបុរាណដែរ។ ខេត្តមានប្រាសាទបុរាណជាច្រើន និងរមណីយដ្ឋានធម្មជាតិ ដែលធ្វើឱ្យខេត្តនេះ ក្លាយជាគោលដៅទេសចរណ៍ដ៏ធំមួយ។ បច្ចុប្បន្នខេត្តមានសារមន្ទីរដាក់វត្ថុបុរាណជាច្រើនពីសម័យបុរាណដែល មានមនុស្សមកតាំងទីនៅតំបន់នេះ មានសម្បត្តិជលផលពិសេសគឺបង្កងទឹកសាប មានសួនសត្វធំជាងគេក្នុង ប្រទេស មានភ្នំដែលមានរូបព្រះបដិមាច្រើនជាងគេ មានផលិតផលសូត្រនៅស្រុកសំរោងជាដើម។ ខេត្តតាកែវ មាន និមិត្តសញ្ញាព្រះនរាយណ៍ មានព្រះហស្ត៨ ដែលរកឃើញនៅបាតភ្នំដាជាតំណាង។ស្រុកចំណុះឱ្យខេត្តមាន ចំនួន ៩ រួមមាន ស្រុកកោះអណ្ដែត, គីរីវង់ ត្រាំកក់, ទ្រាំង, បាទី, បូរីជលសា, ព្រៃកប្បាស, សំរោងនិងអង្គរបូរី។ ខេត្តមានក្រុងមួយ ឈ្មោះក្រុងដូនកែវជាទីរួមខេត្ត។ ប្រជាជន ក្នុងខេត្តមានចំនួនជិត ៩០០ពាន់នាក់ និងដង់ស៊ីតេ ២៩២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។