ប្រាសាទខ្ពប

ប្រាសាទប្រហែលជាកសាងជាច្រើនជំនាន់ចាប់ផ្ដើមតាំងពីសតវត្សរ៍ទី១០មក។ ប្រាសាទនេះមានប្រាង្គកណ្ដាលមួយព័ទ្ធដោយប្រាង្គតូច៥ឬ៦ រត់ជួរជា៣ស្របគ្នាជើងត្បូង បែរមុខទៅកើត។ ប្រាង្គកណ្ដាលខាងកើតធ្វើពីថ្មបាយក្រៀម មុខបីផ្សេងទៀតជាទ្វារបញ្ឆោត មានដុះដើមឈើពីលើ ប៉ុន្តែកសាងមិនទាន់រួចរាល់ទេ។ ប្រាង្គផ្សេងទៀតធ្វើពីឥដ្ឋ មានស៊ុមទ្វារ ធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀតដែលសុទ្ធតែធ្វើពីឥដ្ឋ។ ហោត្រៃមួយធ្វើពីឥដ្ឋ នៅជ្រុងអាគ្នេយ៍ បែរមុខទៅលិច មានស៊ុមទ្វារធ្វើពីថ្មភក់ ព្រមទាំងគូទឹកមួយ។ ប្រាង្គជុំវិញបានបែកបាក់អស់ សល់តែមួយ។

ទីតាំងនៅលើផែនទី