ប្រាសាទព្រះលានជល់ដំរី

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ នៅទីនេះមានរូបចម្លាក់ដំរីនិងហ្មជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់និងប្រយុទ្ធជាមួយនឹងខ្លា។ លាននេះមានប្រវែងប្រហែល ៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាភួនដល់លានស្តេចគំលង់។ លាននេះមានរានហាលចំនួនបី និងសង់ឡើងជាពីរជាន់។ ជណ្ដើរឡើងខាងត្បូងអមសងខាងដោយដំរីក្បាល៣កាន់ផ្កាឈូកនៅប្រមោយ។ ជណ្ដើរឡើងកណ្ដាលលំអដោយផ្ទាំងចម្លាក់សិង្ហនិងគ្រុឌឈរទ្រជណ្ដើរ។ នៅខាងជើងផុតនៃរានហាលខាងក្រោយជញ្ជាំងខាងក្រៅមានរូបសំណាក់សេះក្បាលប្រាំ។ រូបនេះមានលក្ខណៈល្អនិងរស់រវើក។ នេះគឺជាសេះរបស់ព្រះរាជាដោយសារគេឃើញមានឆ័ត្ររួតនៅខាងលើ។ អ្នកខ្លះយល់ថា សេះនេះតំណាងឱ្យលោកកេស្វរៈដែលប្រែក្រឡាជាសេះបាឡាហៈ។

ទីតាំងនៅលើផែនទី