ភ្នំទំពែក

តំបន់នេះមានវាលស្រែដ៏ធំ ប្រព័ន្ធធារាសាស្ត្រ និងផ្លូវក្រួសក្រហមពីភូមិមួយទៅភូមិមួយទៀត។ វត្តភ្នំទំពែកបានរៀបចំឲ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដែលមានប្រាសាទសិប្បនិមិត្តប្រាំបីត្រូវបានសាងសង់ឡើង ដាំដើមឈើតាមជើងភ្នំ និងជីកត្រពាំងជាដើម។ លើសពីនេះទៀត វត្តនេះធា្លប់បានរៀបចំដី១ហិកតា សម្រាប់គូស្វាមីភរិយាថ្មី ដាំដើមឈើ ទុកជាអនុស្សាវរីយរបស់ពួកគេ។ កាលពីសម័យមុនតំបន់នេះពេលដែលមានទឹកជំនន់គឺត្រូវលិចអស់ទីសងខាង សល់តែវត្តនេះ មួយដែលជាទីទួល។

ទីតាំងនៅលើផែនទី