គ្រឹះប្រាសាទគោកបេង, ប្រាសាទវត្តជ័យព្រឹក្ស

ប្រាសាទស្ថិតក្នុងបរិវេណវត្តគោកបេង ដែលសង់ឡើងនៅចុងសតវត្សរ៍ទី១០ បើយោងតាមប្រវត្តិប្រាសាទនេះ ថាជាស្នាដៃរបស់មេទ័ពម្នាក់តាមបញ្ជារបស់ព្រះបាទជ័យវរ្ម័នទី៤។ គាត់មានឈ្មោះ គោក ហើយនៅជិតប្រាសាទនេះមានដើមឈើបេងមួយយ៉ាងធំ ទើបបានជាគេដាក់ឈ្មោះប្រាសាទនេះថា ប្រាសាទគោកបេង។ ប្រាសាទរងការខូចខាតបាក់រលំ ហើយសព្វថ្ងៃនេះលើទីទួលនោះ គេបានសង់ប្រាសាទសម័យថ្មីមួយលើនោះ ប៉ុន្តែយើងអាចរកឃើញ បានសំណល់ផ្ដែរ និងបំណែកសសរពេជ្រ ព្រមទាំងវត្ថុបុរាណជាច្រើនទៀតនៅជុំវិញនោះ។

ទីតាំងនៅលើផែនទី