ទឹកធ្លាក់ស្ទឹងមេទឹក

ស្ទឹងមេទឹកជាស្ទឹងមានទឹកគ្រប់រដូវកាល ដែលអ្នកអានសៀវភៅស្ដីពីប្រវត្តិតស៊ូរត់ចេញពីរបបប៉ុលពត «ជីវិតកូនថ្លៃកូនត្រូវតែរស់» របស់លោកពិនយ៉ាថៃបានរៀបរាប់យ៉ាងកម្សត់នោះ។ សម្រស់ធម្មជាតិនៃស្ទឹងមេទឹកនៅឃុំថ្មដា គឺមានទឹកថ្លាត្រជាក់ហូរធ្លាក់តាមចន្លោះផ្ទាំងថ្មដាធំៗ បែកផ្កាត្រែង សម្រាប់ងូតលេង មានព្រៃឈើក្រាលគ្របក្រាស់ឃ្មឹក។ ស្ទឹងមេទឹក ដែលជាទីស្នាក់អាស្រ័យផងដែររបស់សត្វក្រពើភ្នំ ដែលស្ទើរតែផុតពូជទៅហើយនោះ។ ទេសភាពមួយបែបផ្សេងទៀតនៅតាមមាត់ស្ទឹងនិងតំបន់ក្បែរៗបានបង្កភាពរីករាយដល់ទេចរ ជាពិសេសនៅទីនេះមានរីស៊តឯកជនជាច្រើន ដែលមានកន្លែងសម្រាក បោះតង់ មានទឹកអូរហូររ៉ឹមៗ មានសេវាកម្មម្ហូបអាហារ និងទីទស្សនាទេសភាពជាច្រើនទៀត។ ការជិះកាណូត ឬទូកទស្សនាកម្សាន្តនៅតាមដងស្ទឹងមេទឹក ក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ ពីព្រោះសម្រស់ធនធានធម្មជាតិនៅអមសងខាងស្ទឹង សុទ្ធតែអាចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយដល់ទេសចរគ្រប់ៗគ្នា។

ទីតាំងនៅលើផែនទី