ឆ្នេរនេសាទមានឆ្នេរខ្សាច់សអមដោយដូងជ្រំ តាមបណ្ដោយឆ្នេរ ដែលប៉ុន្មានឆ្នាំចុងក្រោយឆ្នេរនេសាទបានទទួលភ្ញៀវទេសចររឹតតែច្រើនឡើងៗ។ ឆ្នេរនេសាទមានសភាពល្អ និងមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរច្រើន ប៉ុន្តែសហគមន៍នៅខ្វះសេវាកម្មស្នាក់នៅនិងម្ហូបអាហារព្រមទាំងបញ្ហាបរិស្ថាននៅជុំវិញឆ្នេរ។ សក្ដានុពលចម្បងគឺឆ្នេរខ្សាច់សស្អាតប្រវែង ៣,៥ គីឡូម៉ែត្រ ព្រៃកោងកាង និងអាហារគ្រឿងសមុទ្រដែលភ្ញៀវទេសចរចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែកត្តាបរិស្ថានស្អាតគឺជាកត្តាចំបងដែលគួរគិតគូរ។