ទំនប់ដំណាក់អំពិល

បើទោះបីមិនមែនជារមណីយដ្ឋានដែលចុះបញ្ជីផ្លូវការពីមន្ទីរទេសចរខេត្តយ៉ាងណាក៏ដោយ ទំនប់ទឹកដំណាក់អំពិលស្វាគមន៍ភ្ញៀវទេសចរជាតិដ៏ច្រើនណែនណាន់តាន់តាប់ក្នុងរដូវបុណ្យទាន។ ទំនប់ទឹកនេះក្នុងខែសម្រករំលេចបង្គោលថ្មបេតុងឆ្លាស់ដូចក្រឡាអុកដ៏គួរឱ្យគយគន់និងអង្គុយលេង។ បន្ទាប់ពីរដូវបុណ្យបានបញ្ចប់ ទីកម្សាន្តប្រែក្លាយជាស្ងាត់ជ្រងំភ្លាមៗ មិនខុសអីពីតួឯកប្រុសស្រីក្នុងរឿងទិព្វសុដាច័ន្ទ ដែលមានឱកាសបានជួបមុខគ្នាតែម្ដងគត់ក្នុងមួយឆ្នាំនារដូវផ្ការីក។ ទំនប់ដំណាក់អំពិល មានតួនាទីផ្គត់ផ្គង់ទឹកទៅប្រឡាយមេប្រវែង ២១គីឡូម៉ែត្រ និងប្រឡាយរងជាច្រើនផ្សេងទៀតសម្រាប់ប្រជាកសិករក្នុងតំបន់។

ទីតាំងនៅលើផែនទី