ប្រាសាទក្រញូង

ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទឧទិត្យាវរ្ម័នទី២ នៅពាក់កណ្ដាលសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរធ្វើពីថ្មបាយក្រៀម ហើយហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀមមានខ្លោងទ្វារនៅខាងកើត និងគូទឹកមួយ។

ទីតាំងនៅលើផែនទី