វត្តពុទ្ធគិរី

ដោយសារតែមានគម្រោងកសាងព្រះពុទ្ធបដិមារហូតដល់ទៅដល់ចំនួន ៨៤ ០០០ អង្គ នោះបានធ្វើឱ្យ វត្តពុទ្ធគីរីកម្ពុជា ក្លាយទៅជាមណីយដ្ឋានទេសចរវប្បធម៌ពេញនិយមមួយទៀតនៅទឹកដី ខេត្តតាកែវ ។ អំឡុងពិធីបុណ្យផ្សេងៗ ទីនេះបានទទួលការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋនិងពុទ្ធសាសនិក។ បច្ចុប្បន្ននេះ )២០១២) វត្តពុទ្ធគីរីកម្ពុជាកសាងបាន ព្រះពុទ្ធបដិមា ចំនួនជាង ២០ ០០០ អង្គរួចហើយ។ ការកសាង ព្រះពុទ្ធបដិមាចំនួន ៨៤ ០០០ អង្គនេះ គឺប្រតិស្ឋានឡើងដើម្បីឧទ្ទិសចំពោះ ព្រះធម៌ដែលព្រះដ៏មានព្រះភាគជាម្ចាស់ ដែលទ្រង់បានសម្តែងទុកក្នុងគម្ពីរព្រះត្រៃបិដកចំនួន៨៤ ០០០ ព្រះធម្មខន្ធផងដែរ។

ទីតាំងនៅលើផែនទី