គ្រឹះប្រាសាទភូមិប្រាសាទ (វ៉ារិន)

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋ បែរមុខទៅកើត រលំបាក់អស់។ ប្រាង្គកណ្តាលមានយ៉ ហើយមានហោត្រៃពីរធ្វើពីឥដ្ឋ នៅជ្រុងឦសាននិងអាគ្នេយ៍ប្រាសាទហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារកំពែងមានពីរនៅខាងកើតនិងខាងលិច។ ខ្លោងទ្វារនៅខាងកើត មានច្រកកណ្តាលមួយអមដោយបង្អួចមានចំរឹង។ គូទឹកមានផ្លូវចូលពីខាងកើត។

ទីតាំងនៅលើផែនទី