ផ្សារក្ដាម

ផ្សារក្តាមនៅកែបគឺជាទីកន្លែងលក់ម្ហូបសមុទ្រស្រស់ៗ ជាទីឆ្ងាញ់ពិសាក្រៃលែង។ នៅទីនេះគេអាចរក ទិញមិនត្រឹមតែក្ដាមប៉ុណ្ណោះទេ គឺមានលក់បង្គា មឹក និងសត្វសមុទ្រផ្សេងៗទៀតដែលរស់រវើក ផងដែរ។ នៅទីនេះយើងអាចទិញរួចហើយ ជួលគេស្ងោរដោយតម្លៃសមរម្យ ដូចនេះយើងនឹងមានម្ហូប ដ៏ឆ្ងាញ់ពិសា ស្រស់ៗ ថ្មីៗ។ ក្រៅពីនេះក៏មានលក់នូវម្ហូបសមុទ្រក្រៀមដូចជាបង្គា មឹក សម្រាប់ ភ្ញៀវអាចទិញយកទៅផ្ទះវិញផងដែរ។ បើអ្នកមិនចង់ដើររកទិញដោយខ្លួនឯងនៅទៅនវមានភោជនីយដ្ឋានជាច្រើនដែលមកប្រមូលផ្ដុំនៅទីនេះ ដូចនេះអ្នកមិនបាច់ទៅរកកន្លែងបរិភោគនៅផ្សារទីរួមខេត្តឡើយ ព្រោះវាជាតំបន់សមស្រប សម្រាប់ការបរិភោគអាហារសមុទ្រ ស្រស់ៗ ឆ្ងាញ់ពិតប្រាកដ។

ទីតាំងនៅលើផែនទី