ឆ្នេរកោងកាង

រមណីយដ្ឋានឆ្នេរកោងកាង ដែលស្ថិតនៅជិតឆ្នេរនេសាទដែរនោះ ក៏មានទិដ្ឋភាពធម្មជាតិលំអដោយព្រៃកោងកាង និងឆ្នេរសមុទ្រដែលមានខ្សាច់សក្បុសគួរឱ្យចង់គយគន់។ សកម្មភាពកម្សាន្តមាន ការបោះតង់គេងជាមួយធម្មជាតិ, ស្នាក់នៅផ្ទះបឹងកាឡូ, មើលទេសភាពថ្ងៃលិច, ថតរូប, ជិះម៉ូតូទឹក, ទូកកាយ៉ាក់ និង អូប័រ ឬមួយក៏ជិះគោយន្តជាក្រុមទៅចាប់អយស្ទ័រ ខ្យងភី និងត្រីយកមកធ្វើម្ហូប ដែលមានចម្ងាយត្រឹមតែ ៣ គីឡូម៉ែត្រ។ ទីតាំងធម្មជាតិនេះមានចម្ងាយត្រឹមតែ១០០ម៉ែត្រពីឆ្នេរប្រកបដោយទេសភាពប្លែកភ្នែកប្លែកអារម្មណ៍និងប្រកបដោយផាសុកភាព ដែលមានទឹករាក់ៗងាយស្រួលក្នុងការហែលទឹកសំរាប់កូនក្មេង។

ទីតាំងនៅលើផែនទី