វត្តព្រះក្រាល

ទីលានថ្មចម្រោះទឹកដ៏ធំមួយដែលទេសចរនិយមទៅទស្សនាលើខ្នងភ្នំគូលែនត្រូវបានគេស្គាល់ឈ្មោះថា «ព្រះក្រាល»។ តាមរឿងនិទានគេជឿថា ក្នុងទីដែលមានថ្មរដិបរដុបខ្ពស់ទាបមិនរាបស្មើទេ ចម្លែកតែកន្លែងមួយមានបណ្តោយប្រហែល៧ម៉ែត្រ និងទទឹង៥ម៉ែត្រផ្ទាំងថ្មមានផ្ទៃរាបស្មើខុសគេ។ ទីនោះហើយជាទីកន្លែងដែលមានជាប់ពាក់ព័ន្ធនឹងដំណើរស្វែងរកព្រះធម៌របស់ព្រះពុទ្ធអង្គមុននឹងលោកបានត្រាស់ដឹងជាព្រះសមណគោតមនោះ។ ជំនឿលើព្រះពុទ្ធសាសនា ធ្វើឱ្យទីនោះក្លាយជាវត្តស្រស់ស្អាតមួយនិងមានផ្លូវចូលទៅកាន់ទីអារាមប្រកបដោយទេសភាពដ៏ស្រស់ស្អាតនេះ។

ទីតាំងនៅលើផែនទី