វត្តប៉ាក់ខ្លង, វត្តសមុទ្ធារាម

វត្តដ៏ចំណាស់មួយ ដែលជាទីកន្លែងដ៏សក្ដិសិទ្ធតាមជំនឿអ្នកស្រុកនៅជុំវិញនោះនិងប្រជាជនថៃផងដែរ។ តំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ នេះពោរពេញដោយភ្ញៀវទេសចរជាតិ អន្តរជាតិដែលទៅបន់ស្រន់លោកតាហ្មឹក ជាអតីតព្រះចៅអធិការដែលមានបារមីខ្លាំងពូកែ អាចរារាំងឈ្មួញទុច្ចរិត ដែលរកស៊ីជួញដូរវត្ថុបូរាណខ្មែរមិនឱ្យចេញទៅរួច។ លោកតាហ្មឹកជាព្រះចៅអធិការវត្ត តាំងពីឆ្នាំ ១៩២៩ រហូតដល់ឆ្នាំ ១៩៧៥ ទើបលោកសុគត។ លោកមានបារមីខ្លាំងពូកែ ផ្នែកមន្តអាគមគាថា និងអាចព្យាបាលជម្ងឺផ្សេងៗថែមទៀតផង ទើបពុទ្ធបរិស័ទបានកសាងរូបសំណាកធំមួយសម្រាប់គោរពបូជាតាំងពីឆ្នាំ ២០១៦មក។

ទីតាំងនៅលើផែនទី