ទឹកជ្រោះស្ទឹងពង្រូល

នៅខេត្តកោះកុងសម្បូរទៅដោយតំបន់ទឹកធ្លាក់ជាច្រើនកន្លែងមិនចាញ់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនោះទេ ជាពិសេសនៅក្នុងព្រៃស្រោងនៃទឹកដីស្រុកថ្មបាំង និងស្រុកស្រែអំបិល ដែលជាផ្នែកមួយនៃតំបន់ធម្មជាតិអារ៉ែងតែម្ដង។ ទឹកធ្លាក់ស្ទឹងពង្រូលកំពុងតែបង្អួតភាពឆើតឆាយរបស់ខ្លួន រួមនិងរមណីយដ្ឋាននានានៅក្បែរនេះ។ នៅគ្រប់រដូវកាលទឹកធ្លាក់ស្ទឹងពង្រូលមានអំណោយផលល្អ ហើយក៏ជាកន្លែងជួបជុំរបស់ទេសចរអាចដើរព្រៃញុំាអាហារយ៉ាងសប្បាយរីករាយនិងដើរលេងកម្សាន្តតាមព្រៃភ្នំ ងូតទឹកធ្លាក់យ៉ាងត្រជាក់កាយ។

ទីតាំងនៅលើផែនទី