ទំនប់ឈើតោក

ឱកាសដ៏ស័ក្ដិសមសម្រាប់រមណីយដ្ឋានទំនប់ឈើតោក ក៏ដូចជាទំនប់ដំណាក់អំពិលដែរ ទីនេះស្វាគមន៍ភ្ញៀវភ្លូកទឹកភ្លូកដីនៅរដូវបុណ្យភ្ជុំបិណ្ឌ ស្របពេលកម្ពស់ទឹកស្ទឹងគួបនឹងសម្រស់ព្រៃភ្នំ និងវត្តមានភ្ញៀវរំលេចជាទិដ្ឋភាពស្រស់បំព្រងមួយឆ្នាំម្ដង។ ទឹកហូររឹមៗច្រៀកតាមទីទួលដីដុះលើកម្រាលបាតស្ទឹង បង្កើតបានជាទស្សនីយភាពស្រដៀងនឹងប្រជុំកោះលើដងទន្លេសេសាន។ កម្ពស់ទឹករាក់ៗល្មមលេង អមដោយរុក្ខជាតិរំលេចពណ៌បៃតងស្រស់ ក្រោមបរិយាកាសស្រឡះស្អាត ពិតជាស័ក្ដិសមសម្រាប់ការងូតទឹកលេងកម្សាន្តទាំងក្មេងទាំងចាស់។

ទីតាំងនៅលើផែនទី