ទឹកជ្រោះពពកវិល

ទីនេះជាកន្លែងដែលអាចហែលទឹកបានហៅថាទឹកធ្លាក់ពពកវិល។ គេបានដាក់ឈ្មោះឲ្យសមទៅនឹងការពិតនៃទីកន្លែងមួយនេះ ដែលមានផ្ទាំងពពកនៅអណ្តែតត្រសែតពីខាងលើជាប់មិនលោះ មានពពកក្រាស់និងច្រើនជាងគេ។ ទឹកមានប្រភពមកពីទីខ្ពស់នៃជួរភ្នំនេះ ដែលមានចំនួនតិចនៅរដូវប្រាំង។ អ្នកដែលទៅកម្សាន្តនៅទីនោះក៏គាប់ភ្នែកនឹង ទឹកធា្លក់ដែលមាន ២ដំណាក់ គឺដំណាក់ទី១ មានកម្ពស់ប្រមាណជា ១៥ ម៉ែត្រ និងដំណាក់ទី២ មានកម្ពស់ប្រមាណជា១៨ម៉ែត្រ។ កម្ពស់ដ៏ខ្ពស់នៃល្បាក់នេះ អាចឱ្យទឹករមៀលមកប៉ះនឹងស្រទាប់ថ្ម បង្កជាសូរសំឡេងហើយបង្កើតជាផ្សែងអ័ព្ទ ក្រោយពីការប៉ះទង្គិចជាមួយដុំថ្ម។ ទីនោះក៏មានលក់ម្ហូបអាហារសម្រន់ជូនភ្ញៀវផងដែរ។ ទេសចរអាចធ្វើដំណើរតាមផ្លូវលំខាងកើតទឹកជ្រោះដើម្បីគយគន់សម្រស់ព្រៃព្រឹក្សាដ៏ស្រស់ស្អាតតាមដងជ្រោះ។

ទីតាំងនៅលើផែនទី