ប្រាសាទឃ្លាំងខាងត្បូង

ប្រាសាទកសាងនៅចុងសតវត្សរ៍ទី១០ដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់សាសនាហិណ្ឌូក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ មានរចនាបថឃ្លាំង។ ប្រាសាទឃ្លាំងខាងត្បូងមិនត្រូវបានបញ្ចប់ការកសាងឡើយ។ ប្រាសាទឃ្លាំងមិនត្រូវបានចាប់អារម្មណ៍រហូតដល់មានការរកឃើញសិលាចារឹកនៅទីនោះ។ រូបភាពមើលពីចម្ងាយគឺឃើញនៅក្នុងចំណោមប្រាសាទសួរព្រ័ត្រ ដែលថតរូបបានស្អាតបំផុតនៅពេលល្ងាច។

ទីតាំងនៅលើផែនទី