ដំណើរតាមទូកទៅកោះព្រហ្មចារីយ៍ទេសចរអាចគយគន់ទេសភាពទន្លេ ប្រជុំកោះខ្សាច់និងរុក្ខជាតិមានឫសដ៏រឹងមាំសម្រាប់ទប់ទល់នឹងកម្លាំងទឹកហូរ និងសត្វកម្រជាច្រើន ដូចជា សត្វផ្សោត សត្វក្ដាន់ជាដើម។ កោះមានឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចនារីក្រមុំព្រហ្មចារីយ៍ កំពុងគ្រប់គ្រងដោយ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។ ក្រៅពីការជិះទូកកម្សាន្តទេសចរក៏អាចស្ទូចត្រី បោះតង់លើកោះ និងសកម្មភាពទេសចរណ៍ជាច្រើនទៀត។ កោះធម្មជាតិកណ្ដាលដងទន្លេមេគង្គមួយនេះ មានឈ្មោះដើមថា «កោះយ៉ៃ» ហើយក្រោយមកត្រូវបានប្ដូរឈ្មោះជា «កោះព្រហ្មចារីយ៍» ទៅ។