ក្នុងនាមជាវត្តល្បីនិងជាវត្តទេសចរណ៍នៅខេត្តស្ទឹងត្រែង វត្តនេះមានសាលាឆាន់ដ៏ចំណាស់នេះ ដែលត្រូវបានកែជា ឧបដ្ឋានសាលា នៅឆ្នាំ១៩៩៧។ សាលានេះមានគំនូរបុរាណយ៉ាងប្រណីតគូសវាសសព្វជញ្ជាំងដ៏ក្រាស់ដែលតម្រៀបពីឥដ្ឋនេះ ថ្វីត្បិតតែមានការជួសជុលខ្លះ ប៉ុន្តែនៅរក្សារូបរាងដើមដដែល។ ព្រះវិហារក៍មានលំអដោយរូបគំនូរមានលក្ខណៈប្លែក តែគួរឱ្យស្ដាយដោយនៅផ្នែកខាងក្រៅនៃជញ្ជាំងព្រះវិហារត្រូវរលុបអស់ខ្លះទៅហើយ។ ដោយឡែក សព្វថ្ងៃមាននៅសល់ខឿនព្រះវិហារចាស់ និង តោបុរាណ២ ដែលត្រូវបានគេកែកុនបន្ថែម ព្រមទាំងមានសំណង់ចេតិយបុរាណជាច្រើនទៀត។