ប្រាសាទវត្តប្រាសាទ (តានី)

តាមពិតទៅ ប្រាសាទវត្តប្រាសាទប្រាកដជាមានឈ្មោះរបស់ខ្លួន តែដោយសារគ្មានសិលាចារឹក ឬរឿងព្រេងនិទានបន្សល់ទុក ទើបគេដាក់ឈ្មោះតាមវត្ត ថាប្រាសាទវត្តប្រាសាទ។ សរុបទៅឈ្មោះវត្ត ដាក់តាមប្រាសាទ ហើយឈ្មោះប្រាសាទដាក់តាមឈ្មោះវត្ត។ ប្រាសាទកសាងឡើងអំពីថ្មបាយក្រៀម ហើយមានការបាក់បែកច្រើនអន្លើ ដោយបន្សល់ទុកតែជញ្ជាំង ប្រាសាទ និងខ្លោងទ្វារចូលដែលកប់ខ្លះនៅក្នុងដី និងមានដើមឈើធំដុះលើប្រាសាទ។ ដំបូល និងកំពូលនៃប្រាសាទត្រូវធ្លាក់បាក់បែក ចំណែកឯផ្តែរប្រាសាទក៏ពុំឃើញមានបន្សល់ទុក ដែលជាការលំបាកសន្និដ្ឋាន ពីសម័យកាល នៃការសាងសង់ប្រាសាទនេះ ប៉ុន្តែតាមរយៈសម្ភារៈសំណង់ គួរតែក្នុងសត.ទី១១។ ប្រាសាទមានរាងការ៉េ ទំហំ ៨ x ៨ ម. ច្រកចូលពីខាងកើត។

ទីតាំងនៅលើផែនទី