ប្រាសាទត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១២ ដែលគោរពសាសនាហិណ្ឌូក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទជមសង់ពីថ្មភក់ មានទ្វារចូលពីគ្រប់បួនទិស សង់លើខឿន៣ជាន់។ ប្រាសាទនេះមានផ្ដែរចំនួន៤ល្អស្អាតចំនួន ៣ ឯមួយទៀតធ្វើមិនទាន់រួច។ ប្រាសាទជមមានរូបរាងទម្រង់ដូចប្រាសាទកោរសក់ទាំងស្រុង គ្រាន់តែមានទំហំតូចជាងបន្តិច។