ព្រះវិហារចាស់វត្តរកាកណ្ដាល

វត្តរកាកណ្ដាលចាស់ សាងសង់នៅក្នុងសតវត្សទី ១៨ ដែលមានព្រះវិហារឈើបុរាណ ចំណាស់ប្រមាណជាង២០០ឆ្នាំ ជាទីដែលទេសចរជាតិនិងអន្តរជាតិមិនគួររំលង។ ព្រះវិហារឈើបុរាណនេះ ដែលបានជួសជុលឡើងវិញរួចនេះ មានរំលេចទៅដោយ ក្បាច់ក្បូរយ៉ាងវិចិត្រធ្វើឡើងពីឈើគ្រញូង និងតាត្រាវ ជាពិសេស ក្បាច់ផ្កាភ្ញីនៅតាមហោជាង។ ប្រជាពលរដ្ឋនិងអ្នកទេសចរមានជំនឿថាពិតជាវិហារអាថ៌កំបាំង និងជាទីដ៏ស័ក្ដិសិទ្ធិផងដែរ។ វិហារឈើបុរាណនេះត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌជាតិ និងធ្វើការគ្រប់គ្រងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តដែលក្រៅអំពីសំណង់បុរាណនេះ ក៏មានបន្សល់ទុកវត្ថុបុរាណជាច្រើន ដូចជាព្រះពុទ្ធរូបថ្មដែលមានអាយុកាល រាប់រយឆ្នាំ និងវត្ថុផ្សេងៗទៀត។ នៅមាត់ទន្លេនារដូវទឹកសម្រក មានឆ្នេរខ្សាច់ដែលអ្នកស្រុកនៅទីនេះនិយមមកលេងកម្សាន្ត។ ទឹកទន្លេថ្លាឈ្វេង រួមផ្សំនឹងទេសភាពដ៏ត្រកាលបានធ្វើឱ្យយើងមិនអាចបំភ្លេចបាន ប៉ុន្តែទីនេះប្រកបដោយហានិភ័យដោយមានអន្លង់ជ្រៅខ្លះ ដែលផ្លាស់ប្ដូរទីទៅតាមឆ្នាំ។

ទីតាំងនៅលើផែនទី