ភ្នំតាម៉ៅ  

ភ្នំនេះជារមណីយដ្ឋានចម្រុះ រូមមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះ មានផ្ទៃដី ២៥០០ ហិចតា ដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំណោមនេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ ដាំដើមឈើ និងរៀបចំគ្រប់គ្រង។ ផ្ទៃដី៧០ហិចតានេះរួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោម ភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ)។ ភ្នំតាម៉ៅមានទីតាំងដ៏ស្រស់ស្អាត ដែលបង្កើតបានជារមណីយដ្ឋានទេសចរណ៍មានបម្រើសេវា ម្ហូបអាហារ ភេសជ្ជៈ និងតូបអង្គុយ។ ភ្នំតាម៉ៅមានម្លប់ឈើ ខ្យល់អាកាសត្រជាក់ ព្រមទាំងទេសភាព ស្រស់បំព្រង។

ទីតាំងនៅលើផែនទី