គ្រឹះប្រាសាទទទឹងថ្ងៃ

ប្រាសាទទទឹងថ្ងៃជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។ ខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើ ប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។ ប្រាសាទនេះមានក្រុមប្រាង្គមាន៨ ចែកជាពីរក្រុម គឺក្រុមទី ១នៅខាងលិច មានប្រាង្គបីរាង បួនជ្រុងស្មើធ្វើពីឥដ្ឋ រត់ជូរជើង-ត្បូង បែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត ហើយសង់លើខឿមរួមមួយ។ ក្រុមទី ២ តម្រៀបជាចតុរង្គ៥ ធ្វើពីឥដ្ឋ ប្រាង្គកណ្ដាលធំជាងគេ បែរមុខទៅកើតនិងលិច ចំណែកប្រាង្គ៤ផ្សេងទៀតបែរមុខទៅកើត។

ទីតាំងនៅលើផែនទី