ទួលឥដ្ឋធំមួយមានបល្ល័ង្កធ្វើអំពីថ្មភក់មួយ និងថ្មទ្រនាប់ជណ្ដើរដែលហាក់ដូចជាបញ្ជាក់ថា ប្រាសាទចាស់ពីមុនបែរមុខទៅទិសខាងកើតស្ថិតនៅជាប់ផ្លូវទៅស្រុកសំបូរ។ ចម្ងាយប្រមាណ១៥០ម៉ែត្រពីទីនេះមានត្រពាំងមួយស្ថិតនៅខាងកើត។ ទីកន្លែងស្ថិតនៅជាប់ផ្លូវមួយនេះក៏ជាទីដែលគេរកឃើញបល្ល័ង្កមួយ, ផ្តែរមួយ និងកុលាលភាជន៍ធំមួយដែលបាននាំយកទៅទុកនៅសារមន្ទីរខេត្តក្រចេះ។