ប្រាសាទព្រៃនគរ

ប្រាសាទដែលមានតួនាទីជាមន្ទីរពេទ្យឬអរោគ្យសាលាមួយនេះ មានទ្រង់ទ្រាយជាប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅខាងកើតមានយ៉ធ្វើពីថ្មបាយក្រៀម និង ទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទនេះមានហោត្រៃមួយធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ប្រវែងពីកើតទៅលិច៣២ម៉ែត្រ និងពីជើងទៅត្បូង មានប្រវែង២២ម៉ែត្រ។ ប្រាសាទមានខ្លោងទ្វារចូលមួយធ្វើពីថ្មបាយក្រៀម មានយ៉លយចេញមកក្រៅខាងកើត។ គូទឹកព័ទ្ធជុំវិញ និងត្រពាំងតូចមួយនៅឦសាន។ ប្រាសាទលំអទៅដោយផ្ដែរនិងសសរពេជ្រធ្វើពីថ្មភក់ដូចហោបន់ស្រន់ដទៃទៀតនៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ដែរ។

ទីតាំងនៅលើផែនទី