គ្រឹះប្រាសាទគុកបារ៉ែង

ប្រាសាទសតវត្សទី១០នេះ សង់ឡើងអំពីឥដ្ឋ នៅលើគ្រឹះថ្មបាយក្រៀម តែត្រូវបានសាងសំណង់ធ្វើពីថ្មត្រួតពីលើ។ ប្រាសាទបែរមុខទៅខាងកើតហើយមានស្រះទឹកមួយនៅទិសឦសានដែលគែមស្រះធ្វើពីថ្មបាយក្រៀម សព្វថ្ងៃនៅសល់ក្លោងទ្វារថ្មភក់ កម្ពស់១៧០សង់ទីម៉ែត្រនិងទំហំ៥៨សង់ទីម៉ែត្រ។ ក្លោងទ្វារដែលមានទំហំធំបែបនេះច្រើនប្រើនៅក្នុងរចនាបថកោះកេរ។ ចំណែកឥដ្ឋប្រាសាទវិញ នៅសល់តិចតួចបំផុត។ នៅជុំវិញក៏មានសេសសល់វត្ថុសិល្បៈធ្វើអំពីថ្មភក់មួយចំនួន ដូចជាផ្តែរ ជើងទម្រ សសរពេជ្រ និងទ្រនាប់ជណ្តើរ។

ទីតាំងនៅលើផែនទី