ប្រាសាទផ្លូវប្រាសាទ

ប្រាសាទនេះអាចមានកាលបរិច្ឆេទសាងសង់នៅដើមសតវត្សរ៍ទី១០។ ប្រាសាទនេះមានសំណង់មួយរាងចតុកោណកែងធ្វើពីឥដ្ឋ មានប្រហោងនៅមុខខាងជើង ត្បូង និង ខាងកើត។ សំណង់នេះប្រហែលជាអគ្គីសាលាដែលបែរមុខទៅលិច។ គំនរឥដ្ឋ និងបំណែកផ្ដែរសសរពេជ្រ៨ជ្រុង ឃើញមាននៅខាងលិចសំណង់នេះ ដែលអាចជាលានមួយឬកំពែងឥដ្ឋទីមួយ ដែលជ្រុងនីមួយៗប្រវែង៣០ម៉ែត្រ។ កំពែងឥដ្ឋរលំបាក់អស់ហើយមានច្រកចូល៤។ តួប្រាង្គទាំងមូលបានបាក់ធ្លាក់សល់តែកំទេចឥដ្ឋ និងស្នាមជីកកកាយ។ សព្វថ្ងៃទីនេះគ្រប់គ្រងដោយឯកជនដែលគេបានឈូសឆាយរហូតដល់កំពែងដីជាយៗនៃគូទឹក និងបានបន្សល់ទុកទីប្រាសាទប្រហែល១០០ម៉ែត្របួនជ្រុង។

ទីតាំងនៅលើផែនទី