សព្វថ្ងៃជាឃ្លាំងរក្សានូវវត្ថុសីល្បៈ ដែលប្រមូលបានពីទីបុរាណនានា វត្ថុសិល្បៈទាំងនោះមានសម័យកាលខុសៗគ្នាមានសម័យមុនអង្គរ និងអង្គរ មានទាំងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជាផ្តែរ សសរពេជ្រ ថ្មគោល ទេវរូបប្រុស ទេវរូបស្រី ព្រះពុទ្ធបដិមា តោ និងបំណែកគ្រឿងលំអស្ថាបត្យកម្មផ្សេងៗ។ នៅទីនេះកំពុងរៀបចំជាសារមន្ទីរខេត្តកំពង់ចាម។