ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទមានប្រាង្គបីបែរមុខទៅកើត ដែលមានប្រាង្គកណ្ដាលខូចខាតអស់។ ប្រាង្គខាងត្បូងដែលនៅសល់រាងបួនជ្រុងស្មើធ្វើពីឥដ្ឋមានទ្វារបញ្ឆោតនៅជ្រុងទាំងបីផ្សេងទៀត។ នៅខាងជើងមានបល្ល័ងមួយមានតម្កល់ស្នោទ្រោណិ និងសិវលិង្គដ៏ធំស្ថិតនៅក្នុងប្រាសាទ។ ប្រាង្គខាងជើងបាក់បែកអស់ធ្វើពីឥដ្ឋស្ថិតនៅចម្ងាយ៦០ម៉ែត្រពីប្រាសាទខាងត្បូង។ សសរពេជ្ររាងប្រាំបីជ្រុងនិងទ្រនាប់ជណ្ដើរមួយត្រូវបានប្រទះឃើញ។ នៅទីនេះគេបានរក ឃើញផងដែរនូវចម្លាក់ក្រពើថ្មចំនួន៥ នៅជ្រុងកែងប្រាសាទនិងរូបព្រះគណេសនៅពីមុខទ្វារព្រមទាំង ផ្តែរមួយធ្លាក់ដំរីឰរាវ័ណនិងមួយទៀតរូបព្រះឥសូរអង្គុយលើរាហ៊ូ។