ទឹកធ្លាក់អូររអិល

ទេសភាពព្រៃឫស្សីពណ៌បៃតងលាយឡំដោយព្រៃឈើតូចៗអមតាមផ្លូវកាត់ចម្ការចេកនិងចម្ការកៅស៊ូសំដៅទៅ ទីកម្សាន្តមានជម្រៅទឹករាក់ៗ។ នៅទីនេះមានទឹកហូរមិនដាច់ពីខ្ពង់រាបជ្រែកផ្ទាំងថ្ម ជាទីកន្លែងថ្មីស័ក្ដិសមសម្រាប់ភ្ញៀវ។ ដោយសារមិនមានការផ្សព្វផ្សាយឱ្យបានទូលាយនោះ ទេសចរទាំងជិតទាំងឆ្ងាយមិនសូវស្គាល់រមណីយដ្ឋានទឹកហូរថ្មរអិលនេះទេ។ ថ្មដែលនៅក្នុងបាតអូរត្រូវទឹកហូរកាត់រាល់ថ្ងៃត្រូវនឹងពន្លឺថ្ងៃផងនោះ ក៏បង្កើតបានជាស្លែកាន់ជាប់ធ្វើឱ្យថ្មទាំងនោះរអិលគួរសមហើយត្រូវដើរលុយទឹកដោយប្រុងប្រយ័ត្ន។ សម្ទុះភ្ញៀវកើនឡើងខ្ពស់នៅរដូវកាលបុណ្យទានធំៗ ហើយទេសចរត្រូវវេចខ្ចប់ម្ហូបអាហារតាមខ្លួនយកទៅញ៉ាំផងដែរ។

ទីតាំងនៅលើផែនទី