ទេសភាពទន្លេសាប

មាត់ទន្លេកំពង់ឆ្នាំងប្រកបដោយទេសភាព ទន្លេ និងភ្នំដ៏ស្រស់ស្អាត។ ពីទីនេះទៅគេអាចមើលឃើញរូបរាងនៃភ្នំនាងកង្រី និងទឹកទន្លេសាបដែលហូរកាត់ទីនេះ។ តំបន់នេះជាកន្លែងប្រមូលផ្តុំភ្ញៀវទេសចរ ជាពិសេសវាក៏ជាតំបន់ពាណិជ្ជកម្មដ៏សកម្មផងដែរ គឺជាទីដោះដូរទំនិញរបស់អ្នករស់នៅក្នុងទន្លេសាប ព្រមទាំងអ្នកស្រុកកំពង់លែងដែលមានកំពង់ដទៅកាន់ទីនោះ។ ដោយសារតំបន់ទាំងនោះមានទឹកខួបប្រាំងវស្សា ទូកគឺជាមធ្យោបាយធ្វើដំណើរខានមិនបាន។ ផ្សារមួយនៅអែបមាត់ទន្លេនេះមានឈ្មោះថាផ្សារក្រោមឬផ្សារឆ្នាំង ដែលមានវត្តមួយតាមដងផ្លូវមកកាន់ទីនេះគឺវត្តយាយទែត្យ ដែលល្បីថាសក្ដិសិទ្ធិខ្លាំងណាស់ ដូចមានក្នុងបទចំរៀងបុប្ផាផ្សារលើ របស់លោកស៊ិនស៊ីសាមុតដូច្នោះដែរ។

ទីតាំងនៅលើផែនទី