ឆ្នេរខ្សាច់កោះប៉ែន

ទឹកនៅទីនោះគឺជាទឹកទន្លេថ្លាហើយត្រជាក់ស្អាត។ លោកអ្នកអាចជួលអាវពោងពាក់ដើម្បីសុវត្ថិភាព ហើយម៉្យាងទៀតគេក៏បានបោះបង្គោលសម្គាល់ជម្រៅទឹកផងដែរ ដូច្នេះបើលោកអ្នកមិនទៅហួសពីកន្លែងដែលគេហាមឃាត់ពិតជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ។ រមណីយដ្ឋាននេះមានតូបប្រក់ស្លឹកប្រហែលជា១៥ ហើយមានពោងជិះធាក់ដោយជើង។ រមណីយដ្ឋាននេះគឺទទួលភ្ញៀវបានតែខែប្រាំងទេ ឯខែវស្សាគឺតំបន់ឆ្នេរខ្សាច់នេះត្រូវទឹកលិចអស់ហើយ។

ទីតាំងនៅលើផែនទី