ទឹកធ្លាក់ប៊ូស្រា

ទឹកជ្រោះនេះជាកន្លែងដ៏ល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមក។ ទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះមានទេសភាពអមដោយដងព្រៃ មានការរៀបចំបានល្អសម្រាប់ភ្ញៀវទេសចរ រួមទាំងចំណតរថយន្តសមរម្យផងដែរ។ ក្នុងរមណីយដ្ឋាន មានតូបលក់ដូរ អាហារដ្ឋានដែលបម្រើសេវាដល់ភ្ញៀវទាំងឡាយ។ ទឹកជ្រោះដែលហូរខួបប្រាំងវស្សានេះ ត្រូវបានបែងចែកជាបីដំណាក់៖ ដំណាក់ទីមួយ ទឹកជ្រោះមានបណ្ដោយ១៥ម៉ែត្រ និងកម្ពស់ពី៨ទៅ១២ម៉ែត្រ ក្នុងរដូវវស្សា និងកម្ពស់ពី១០ទៅ១៥ម៉ែត្រក្នុងរដូវប្រាំង។ ដំណាក់ទីពីរ ទឹកជ្រោះមានបណ្ដោយ២៣ម៉ែត្រ និងកម្ពស់ពី១៥ទៅ២០ម៉ែត្រក្នុងរដូវវស្សា និងមានបណ្ដោយ២០ម៉ែត្រ និងកម្ពស់ពី១៨ទៅ២៥ម៉ែត្រក្នុងរដូវប្រាំង។ ទឹកជ្រោះដំណាក់ទីពីរមានចម្ងាយ១៥០ម៉ែត្រពីដំណាក់ទីមួយ។ ភ្ញៀវទេសចរមានភាពទាក់ទាញយ៉ាងលន្លង់លន្លោចជាមួយកន្លែងនេះ។ ចំណែកដំណាក់ទីបី ទឹកជ្រោះមានល្បឿនហូរធ្លាក់លឿនជាងដំណាក់ទីពីរ។ ដំណាក់នេះគេមិនអាចទៅដល់បានទេដោយសារទីតាំងនេះស្ថិតក្នុងព្រៃក្រាស់ និងខ្វះការដឹកជញ្ជូន។

ទីតាំងនៅលើផែនទី