ឆ្នេរកែប

ឆ្នេរកែបជាទីលំហែមានទឹកសមុទ្រនៅជិតទីក្រុងភ្នំពេញជាងគេ បើធៀបទៅទីដទៃដូចជា ខេត្តព្រះសីហនុជាដើម។ ទេសចរណ៍ជាតិនិងអន្តរជាតិអាចចំណាយពេលធ្វើដំណើរពីភ្នំពេញមកត្រឹមបីបួនម៉ោងក៏អាចមកដល់ ហើយបន្ទាប់ពីកម្សាន្តរួច អាចវិលត្រឡប់ទៅភ្នំពេញវិញបាន។ បើទោះបីជាតាមប្រវត្តិ គឺជាឆ្នេរសិប្បនិមិត្តដែលកើតដោយការដឹកខ្សាច់មកចាក់ក្នុងសម័យសង្គមរាស្ត្រនិយម ក៏វាជាឆ្នេរដ៏ស្រស់ស្អាតផូរផង់មួយ។ នៅតាមមាត់សមុទ្រមានតូបជាច្រើនសង់ សម្រាប់ទទួលទេសចរណ៍ ហើយមានលក់ម្ហូបអាហារ នំចំណីច្រើនមុខ ជាពិសេសគឺអាហារសមុទ្រ។ ទេសចរណ៍អាចងូតទឹកសមុទ្រឆ្អែតឆ្អន់ហើយ ទើបទៅងូតទឹកសាបសម្អាតនៅបន្ទប់ងូត មិនឆ្ងាយពីឆ្នេរឡើយ។

ទីតាំងនៅលើផែនទី