វត្តសង្កែជាទីដែលគេប្រមូលវត្ថុបុរាណដែលនៅជិតៗនោះមករក្សាទុក។ សិលាចារឹក K. 86 ក៏ត្រូវបានរក្សាទុកក្នុងវត្តនេះ រួមជាមួយ ផ្ដែរសម័យមុនអង្គរដែលគួរតែជាផ្ដែរនៃប្រាសាទចាស់លើទួលជាមួយប្រាសាទគុកយាយហម។ ចំណែកសិលាចារឹក K. 86 នោះ មានចារឹកសរសើអំពីស្ត្រីអភិជនម្នាក់ឈ្មោះ លក្ស្មី។ ឈ្មោះ លក្ស្មី នេះត្រូវបានប្រើជាញឹកញយជាព្រះនាមមហេសីស្ដេចក្នុងរាជវង្ស មហីធបុរៈ រាប់តាំងពី រាជ្យព្រះបាទ ជ័យវរ្ម័នទី៦មក។ ដូចនេះហើយទើបមានការសង្ស័យថាតំបន់នេះជាភូមិកំណើតនៃព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវី។