ប្រាសាទនេះប្រហែលជាសង់ឡើងចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងធ្លាកំពែងទីមួយមានប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ប្រកបដោយសសរពេជ្ររាងមូល។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋ ស្ថិតនៅជ្រុងផ្សេងទៀតនិងមានផ្ដែរធ្វើពីថ្មភក់។ ហោត្រៃពីរស្ថិតនៅឦសាន និងអាគ្នេយ៍ បែរមុជទៅលិច តាមយ៉មួយ។ កំពែងទីមួយរាងចតុកោណកែងធ្វើពីថ្មបាយក្រៀមកម្ពស់២ ម៉ែត្រ ហើយមានខ្លោង ទ្វារមួយស្ថិត នៅខាងកើតធ្វើពីថ្មភក់និងឥដ្ឋ។ កំពែងទីពីរមានតែសំណល់ដែលបង្ហាញថាបានធ្វើពីថ្មបាយក្រៀម និងមានស្រះ មួយស្ថិតនៅ២០ម៉ែត្រ នាទិសខាងកើត។