វិហារកាតូលិក

ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ ១៩២០ ដែលជាផ្នែកមួយនៃការសាងសង់បុរីលំហែលើភ្នំបូកគោ។ ព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។ នៅខាងក្រោយព្រះវិហារ មានទួលមួយដែលជាកន្លែងគយគន់ថ្ងៃលិចដ៏លន្លង់លន្លោចនិងស្រស់ស្អាតជាងគេនៅលើភ្នំបូកគោ។ ពេលបច្ចុប្បន្នទីនេះត្រូវបានប្រគល់ឱ្យសមាគម សាសនិកកាតូលិកគ្រប់គ្រងវិញហើយ។

ទីតាំងនៅលើផែនទី