ប្រាសាទត្រពាំងល្ពៅ

ប្រាសាទកសាងនៅសតវត្សរ៍ទី១០ ស្ថិតនៅក្បែរព្រលានយន្តហោះសៀមរាបជិតតំបន់សំណង់ប្រាសាទធំៗ។ ប្រាសាទមានអាយុកាលចំណាស់នេះ សង់ពីឥដ្ឋមានប្រាង្គបី បែរមុខទៅកើត តែខូចខាតជាខ្លាំង។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និងសសរពេជ្រ៨ជ្រុងព្រមទាំងទ្វារបញ្ឆោតនៅទិស៣ដទៃទៀត។ ប្រាង្គមួយបានដួលរលំអស់ចំណែកមេទ្វារប្រាង្គខាងត្បូងមានសិលាចារឹកពីរនិយាយអំពីជំនូននិងបញ្ជាឱ្យទៅមើលដីនៅប្រាសាទភ្នំបាខែង ហើយរៀបចំព្រះនៅត្រពាំងល្ពៅឡើងវិញ។ ដោយសំអាងលើឈ្មោះមនុស្សក្នុងសិលាចារឹកនេះ គេជឿថាសិលាចារឹកនេះអាចចារនៅចុងសតវត្សរ៍ទី១០ដើមសតវត្សរ៍ទី១១។ សំណល់បុរាណមានផ្ដែរ នឹងមេទ្វារដែលនៅសល់ជុំវិញនោះ។

ទីតាំងនៅលើផែនទី