ប្រាសាទពណ្ណរាយ

ប្រាសាទពណ្ណរាយ ឬប្រាសាទភ្នំព្រះនរាយណ៍ មានទីតាំងស្ថិតនៅលើកូនភ្នំមួយ មានកម្ពស់ ប្រមាណ៨០ម. ដែលត្រូវឡើងតាមជណ្ដើរ ប្រមាណ ២០៨កាំ។ ប្រាសាទនេះបែកបាក់អស់ប្រាង្គខាងជើងមួយ នៅសល់តួប្រាង្គចំនួនពីរ ដែលមានប្រាង្គ ទំហំ ៤ x ៤ម. និងកំពស់ ៨ម.។ ប្រាសាទកសាងឡើងអំពីឥដ្ឋ និងថ្មភក់ជាមេទ្វារ និងសន្លឹកផ្ដែរជាថ្មភក់ដែរ។ សាងសង់ឡើងក្នុងសតវត្សទី១០ នៃគ.ស ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា។ តួប្រាសាទទាំងមូលទ្រុឌទ្រោម ផ្ដែរ សសរពេជ្រ បាក់ធ្លាក់មកលើដី បំណែកឥដ្ឋជ្រុះរប៉ាត់រប៉ាយពេញទីធ្លាប្រាសាទ។ ប្រាសាទពណ្ណរាយសង់នៅលើកំពូលភ្នំធ្វើបុណ្យ មានផ្ទៃរាបស្មើប្រមាណជា៣០ ម៉ែត្រការ៉េ។ ប្រាសាទបែរទៅទិសខាងលិច មានទ្វារបញ្ឆោតបី ដែលទ្វារនីមួយៗមានរំលេចដោយផ្តែរមានក្បាច់រចនាយ៉ាងរស់រវើក។

ទីតាំងនៅលើផែនទី