ទីពិឃាតទួលពោធិ៍ជ្រៃ

ទីពិឃាតនេះជាកន្លែងដែលពួកខ្មែរក្រហមបានប្រមូលយកទាហាន និងអ្នករដ្ឋការនៃរបបសាធារណរដ្ឋលន់នល់ជាច្រើនយកមកសម្លាប់។ រណ្ដៅសាកសពជាច្រើនត្រូវបានគេប្រទះឃើញ ដែលជាកន្លែងសម្លាប់អំឡុងឆ្នាំ ១៩៧៥ ដែលតាមរបាយការណ៍មានជនរងគ្រោះប្រមាណជាង ១០ពាន់នាក់។ នៅលើទីទួលនេះ មានសាងសង់សាលាបុណ្យមួយ ផ្ដួចផ្ដើមគំនិតដោយជំទាវ ភឿង សកុណា ជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានឪពុក ជានាយទាហានរបបសាធារណរដ្ឋ ហើយត្រូវបានសម្លាប់នៅទីនេះ។ ក្នុងសាលាបុណ្យនោះ មានផ្ទាំងចារឹករំលឹកដល់ជនរងគ្រោះទាំងនោះផងដែរ។

ទីតាំងនៅលើផែនទី