ទឹកជ្រោះកាទៀង

ទឹកធ្លាក់មានកម្ពស់រហូតដល១២ម៉ែត្រ ដែលហូរចាក់តាមបណ្ដោយអូរកន្ទាងទៅទន្លេស្រែពក។ ឈ្មោះ "កាទៀង" នេះគឺហៅតាមក្រុមកុលសម្ព័ន្ធជនជាតិភាគតិចគ្រឹងនៅទីនេះ។ គេអាចចុះទៅដល់បាតជ្រោះតាមជណ្ដើរទៅដល់ល្អាងក្រោមលំហូរទឹក។ នៅជ្រុងម្ខាងនៃបាតជ្រោះ មានដើមឈើធំៗបែកមែកសាខាបង្កើតជាម្លប់យ៉ាងត្រជាក់ពីលើទេសចរសម្រាប់ពិសាអាហារ ចំណែកនៅត្រើយម្ខាងទៀត មានជណ្ដើរដែលកសាងក្នុងឆ្នាំ ១៩៩៨ សម្រាប់ទេសចរឡើងជិះលើខ្នងដំរីដោយរីករាយ។

ទីតាំងនៅលើផែនទី